ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ

26 April 2022
82
ចែករំលែក

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍អោយដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។


លោកបានជម្រាបជូនថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះសម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ប្រសាសន៍លើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សា​ស្វែង​យល់ពី​ការងារ​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​ របស់ក្រុមយុវជន​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងនិស្សិត​នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​សរុបប្រមាណ៣០០នាក់ ដឹកនាំដោយលោកផ្ទាល់ ។


លោកបានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។


គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ដំណើរការនៃការដ្ឋានសាងសង់គឺស្ថិតក្នុងដំណាក់កាលនៃការសាងសង់បញ្ចប់ ហើយនិងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ ដែលផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។


ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕

អ្នកបាត់ដំបងក្រែងបាត់ម៉ូតូអី ចូលមើលក្នុងនេះ ក្រែងឃើញ ហើយទៅយកវិញ ៖ ប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្ម០២ពីរតាំង ក្នុងក្រុងបាត់ដំបង ដកហូតម៉ូតូចំនួន ២៦គ្រឿង

29 April 2022
50

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅខណ្ឌមានជ័យ

29 April 2022
24

លោក វ៉ា ថន បន្តគ្រប់គ្រងជាអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២

27 April 2022
18

រាជរដ្ឋាភិបាលបន្ដលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២

27 April 2022
14

បង្ហោះម៉ូតូឌឺចុះឌឺឡើងបង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ូលីសចុះបង្រ្កាបភ្លាម បញ្ជូនទៅអប់រំភ្លែត

27 April 2022
8

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចត ឬលក់ដូរ​បន្តទៀត

27 April 2022
11

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកអំណះអំណាងផ្នែកច្បាប់៣ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស

27 April 2022
37

សម្ដេច ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ

27 April 2022
36
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.