មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងពីអំណះអំណាងផ្នែកច្បាប់ចំនួន៣ចំណុច ទាក់ទងទៅនឹងករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស ។ លោកអះអាងថា ការលើកឡើងនេះ គឺក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងសាស្រ្តាចារ្យផ្នែកច្បាប់និងវិទ្យាសាស្រ្តនយោបាយ និងបានតាមដានដំណើរការសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក ។
ទី១-តាមអ្វីដែលបណ្តាញសារព័ត៌មានបានផ្សព្វផ្សាយព័ត៌មានក្រោយពេលសវនាការនៅពេលចាប់ផ្តើមសវនាការសំណុំរឿងនេះ នាពេលកន្លងមក, យើងឃើញថា មេធាវីរាជរដ្ឋាភិបាលបានស្នើសុំឱ្យតុលាការប្រើអក្សរជាតំណាង នៅពេលដែលមានឯកសារណាពាក់ព័ន្ធដល់រដ្ឋបរទេស។ ករណីនេះ ក៏ធ្លាប់បានអនុវត្តនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលយើងស្គាល់ថា សាលាកាត់ក្តីមេដឹកនាំខ្មែរក្រហម។ មេធាវីរាជរដ្ឋាភិបាលក្នុងសំណុំរឿង បានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននាពេលនោះថា ការស្នើសុំដូច្នេះ គឺក្នុងគោលបំណងដើម្បីកុំឱ្យប៉ះពាល់ដល់បណ្តារដ្ឋបរទេស ក៏ដូចជាទំនាក់ទំនងរវាងរដ្ឋបរទេស និងព្រះរាជាណាចក្រកម្ពុជា។

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com