ម៉ឺនុយ

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

ទំព័រដើម

ព័ត៌មានជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

ព័ត៌មានអន្តរជាតិ

ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម

បទយកការណ៍

យុវជនសកម្ម

បច្ចេកវិទ្យា

កម្មវិធីប្រវត្តិសាស្រ្តខ្មែរ

ប្រលោមលោក

អ្នកបាត់ដំបងក្រែងបាត់ម៉ូតូអី ចូលមើលក្នុងនេះ ក្រែងឃើញ ហើយទៅយកវិញ ៖ ប្រតិបត្តិការបង្ក្រាបករណីទទួលផលចោរកម្ម០២ពីរតាំង ក្នុងក្រុងបាត់ដំបង ដកហូតម៉ូតូចំនួន ២៦គ្រឿង

29 April 2022
50
ចែករំលែក

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២  អនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយទទួលបានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំ បង ផងនោះ លោកវរសននីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានបានដឹក នាំបានដឹកនាំកម្លាំងក្នុងការិយាល័យនេះ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាប និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងចុះប្រតិបត្តិការលើករណី ទទួលផលចោរកម្មលើទីតាំង០២គោលដៅផ្សេងគ្នាក្នុងក្រុងបាត់ដំបង។

 

មន្ត្រីនគរបាលនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ៖ គោលដៅទី០១ ស្ថិតនៅចំណុចបន្ទប់ជួលក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយ បានធ្វើការនាំខ្លួនឈ្មោះ ហ៊ួរ សុងតុង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរទាក់ ទងនឹងករណីទទួល ផលចោរកម្ម។ គោលដៅទី០២ ស្ថិតនៅភូមិអូរខ្ជាយ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបាននាំខ្លួនឈ្មោះ សៀង រី ហៅ វី ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ីខាង ជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

 

ប្រភពដដែលបានឲ្យដឹងថា ៖ ក្រោយពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូចម្រុះសរុបចំនួន ២៦ គ្រឿង ដោយនាំយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្នុងចំណោម នោះ មានម៉ូតូមួយចំនួនជាប់ទាក់ទិនក្នុងករណីល្មើសច្បាប់ ដែលត្រូវបានរកឃើញនៅចំណុចទីតាំងខាងលើ ។

 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលនឹងរៀបចំសំណុំ រឿងបញ្ជូនករណីខាងលើនេះទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

 

សមត្ថកិច្ចនគរបាលក៍សូមជូនព័ត៌មានផងដែរក្នុងករណី ដែលមានជនរងគ្រោះស្គាល់ច្បាស់ថា  ម៉ូតូរបស់ខ្លួនស្ថិតក្នុងចំណោមម៉ូតូដែលបានដកហូតមក នេះ  ឬមានមូលហេតុផ្សេងៗទាក់ទងនឹងករណីខាងលេីសូមធ្វេីការទំនាក់ទំនងមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដោយផ្ទាល់ឬទំនាក់ទំនងតា មរយៈលេខទូរស័ព្ទនាយការិយាល័យនគរបា ល  ព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន៖
-092 935 544 ៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីឃាតកម្ម នៅខណ្ឌមានជ័យ

29 April 2022
24

លោក វ៉ា ថន បន្តគ្រប់គ្រងជាអភិបាលខេត្តក្រចេះ សម្រាប់អាណត្ដិទី២

27 April 2022
18

រាជរដ្ឋាភិបាលបន្ដលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារ ដល់ដំណាច់ឆ្នាំ២០២២

27 April 2022
14

បង្ហោះម៉ូតូឌឺចុះឌឺឡើងបង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ូលីសចុះបង្រ្កាបភ្លាម បញ្ជូនទៅអប់រំភ្លែត

27 April 2022
8

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ណែនាំអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចត ឬលក់ដូរ​បន្តទៀត

27 April 2022
11

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកអំណះអំណាងផ្នែកច្បាប់៣ចំណុចពាក់ព័ន្ធករណីសំណុំរឿងលោក កឹម សុខា និងរដ្ឋបរទេស

27 April 2022
37

សម្ដេច ហ៊ុន សែន ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា- វៀតណាម កើនឡើងលើសផែនការ៥ពាន់លានដុល្លារ

27 April 2022
36

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បំភ្លឺ រូបភាពល្បែងស៊ីសង ប្រជល់មាន់ បៀ អាប៉ោង

27 April 2022
15
close
close

ទំនាក់ទំនងការិយាល័យផលិតព័ត៍មាន

អាសយដ្ឋាន

:

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម

លេខទូរស័ព្ទ

:

(+855) 10 525 798

អ៊ីម៉ែល

:

sale.oneplay@gmail.com

បណ្ដាញទំនាក់ទំនង

តាមដានលើបណ្តាញ Facebook
តាមដានលើបណ្ដាញ Telegram

ទាញយកកម្មវិធីបើកប្រើ

ទាញយកកម្មវិធីបើកប្រើ Android
ទាញយកកម្មវិធីបើកប្រើ IOS
©2022 ONE PLAY | All Rights Reserved.