ស្នងការនគរបាលរាជធានីភ្នំពេញបានចាត់ការបង្រ្កាបក្រុមក្មេងទំនើងបានចំនួន៣នាក់ ដែលចូលចិត្តបង្ហោះម៉ូតូនៅតាមទីសាធារណៈ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញឋ បង្កការភ័យខ្លាចមួយចំនួនដល់ប្រជាពលរដ្ឋ ។

ការបង្រ្កាបនេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ ដឹកនាំដោយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
នគរបាលបានអោយដឹងថា ក្មេងទំនើងចំនួន០៣នាក់៖ ១- ឈ្មោះ វន វីរៈ ភេទ ប្រុស, ២-ឈ្មោះ សួន ណារ៉េត ភេទ ប្រុស, ៣- ឈ្មោះ គន្ធា ចាន់ថេណា ភេទ ប្រុស។

ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com