ប្រធានរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច ធ្លាប់បានលើកឡើងពីកម្សោយក្នុងការដឹកនាំរបស់ស្ថាប័នជាតិកម្ពុជា ដែលមិនអាចនាំផលិតផលរបស់ខ្មែរមួយចំនួនទៅកាន់បរទេសដូចជាប្រទេសចិនជាដើមបាន ខណៈនៅតាមបណ្ដាប្រទេសជិតខាង គេអាចនាំទៅបាន ដូចជាប្រទេសវៀតណាម និងប្រទេសថៃជាដើម ។
ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះបានលើកឡើងថា ទាំងនេះ គឺរដ្ឋាភិបាលយើងតាមរយៈចំណាត់ការរបស់ក្រសួងសាម៉ីខ្លួនដែលពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវឡើងវិញ ដើម្បីរកទីផ្សារអោយកម្ពុជាទៅកាន់បរទេសដូចជាប្រទេសចិន ក្នុងការជួយជម្រុ និងរកទីផ្សារអោយកសិករខ្មែរដែលពឹងផ្អែកភាគច្រើនលើវិស័យកសិកម្ម ។ ៖ « ក្រសួងពាណិជ្ជកម្មត្រូវគិត រឿងស្អី ថៃនាំតាង៉ែនទៅចិនបាន រឿងស្អីវៀតណាមនាំដំឡូងទៅចិនបាន រឿងស្អីវៀតណាមនាំក្រពើទៅចិនបាន ចុះខ្មែរនាំទៅមិនបាន ? ត្រូវសិក្សាឡើងវិញ » ។

ប្រសាសន៍លើកឡើងរបស់ប្រធានរាជបណ្ឌិតសភាកម្ពុជារូបនេះ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្តីពី ទេសចរណ៍កម្ពុជាក្នុងបរិបទកូវីដ-១៩ ៕
ផ្ទះលេខ27C ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់អូរបែកក្អម
(+855) 10 525 798
sale.oneplay@gmail.com